Use APKPure App
Get មហាវេស្សន្ដរជាតក old version APK for Android
mhavessaandor_cheatak
ព្រះបរមសាស្ត្រាចារ្យកាលគង់នៅក្នុងវត្តនិគ្រោធារាម នគរកបិលពស្តុ ទ្រង់ប្រារព្ធនូវភ្លៀងបោក្ខរព័ស៌ ទ្រង់សម្ដែងព្រះធម៌ទេសនានេះថា ផុស្សតី វរវណ្ណាកេ ដូច្នេះជាដើម។
សេចក្ដីពិតថា៖ កាលដែលព្រះបរមសាស្ត្រាចារ្យ ទើបបានត្រាស់ ទ្រង់គង់ក្នុងនគររាជគ្រឹះ អស់ហេមពាន្តរដូវ ទ្រង់មានព្រះភិក្ខុសង្ឃអង្គអរហន្តចំនួន ២០ ពាន់ជាបរិវារ ទ្រង់យាត្រានិវត្តមកកាន់នគរកបិលពស្តុវិញ មានព្រះឧទាយីដែលព្រះបាទស្រីសុទ្ធោទន៍ ឲ្យទៅនិមន្តនោះជាមគ្គុទ្ទេសក៍។ គ្រានោះពួកស្ដេចសក្យរាជព្រមព្រៀងគ្នាកំណត់យកសួនច្បារជារមណីយដ្ឋាន របស់ដែនសក្កៈ ឈ្មោះនិគ្រោធារាមថ្វាយជាអារាមផ្ដាច់មកចំពោះព្រះពុទ្ធជាម្ចាស់។ ព្រះរាជាទាំងឡាយនោះកាលយាងទៅធ្វើបដិសណ្ឋារៈចំពោះព្រះបរមគ្រូ ទ្រង់តែងតែរុញពួកយុវក្សត្រដែលក្មេងៗជាងព្រះពុទ្ធឲ្យចូលទៅគង់ខាងមុខៗ ឯពួកព្រឹទ្ធរាជ ក្រាញនៅតែខាងក្រោយៗ ដោយកិរិយាពុំព្រមថ្វាយបង្គំព្រះបរមសាស្ដា។ ព្រះភគវន្តាចារ្យ ទ្រង់ជ្រាបអធ្យាស្រ័យនៃពួកព្រះញាតិទាំងនោះ ទើបទ្រង់ចូលកាន់ចតុត្ថជ្ឈានហោះទៅកាន់អាកាសវេហាស៍ ទ្រង់សម្ដែងបាដិហារ្យជាគ្រឿងអស្ចារ្យប្លែកៗ។ ព្រះបាទសុទ្ធោទនមហារាជជាពុទ្ធបិតា ទ្រង់ទស្សនានូវការសេចក្ដីអស្ចារ្យ ទ្រង់ផ្គងព្រះអញ្ជលីលើព្រះសិរសី។ កាលព្រះចក្រីថ្វាយបង្គំហើយ ឥតមានស្ដេចណាមួយឡើយដែលមិនថ្វាយបង្គំសោះ។ កាលស្ដេចទាំងនោះថ្វាយបង្គំហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ចុះអំពីអាកាសមកគង់លើព្រះបវរពុទ្ធអាសន៍ កណ្ដាលញាតិសមាគម។ លំដាប់នោះមហាមេឃក៏បង្អុរមកនូវភ្លៀងបោក្ខរព័ស៌ដ៏អស្ចារ្យ គឺថាជនណាចង់ទទឹកទើបទទឹក ជនណាពុំចង់ទទឹកក៏ឥតទទឹកទឹកឡើយ។ ប្រជាជនទាំងអស់បានឃើញភ្លៀងនោះប្រឹងតែស្ងើចប្រឹងតែសរសើរថា៖ ឱ! អស្ចារ្យណាស់តើហ្ន៎! ឱ!ចម្លែកប្លែកត្រកាលណាស់តើហ្ន៎! ឱ!អានុភាពនៃព្រះពុទ្ធអើយ ធំអ្វីមាល្បាយម៉េ្លះហ្ន៎។ ព្រះបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាថា៖ មិនមែនតែឥឡូវនេះទេ ពីបុព្វេគឺកាលតថាគតជាពោធិសត្វក៏មហាមេឃបង្អុរភ្លៀងបោក្ខរព័ស៌មានសភាពយ៉ាងនេះក្នុងញាតិសមាគមដែរ។
Last updated on Aug 25, 2017
Minor bug fixes and improvements. Install or update to the newest version to check it out!
È necessario Android
4.0.3 and up
Categoria
Segnala
មហាវេស្សន្ដរជាតក
1.0 by Kingdom App 1988
Aug 25, 2017